ភ្នំពេញៈ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន លើដើឈើមួយដើម កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតចំណុចមុខផ្ទះលេខ៤៣ផ្លូវ២០៨ក្នុងក្រុមទី១ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅក្បែរសាលាសង្កាត់បឹងរាំង។
សពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណជាង៣០ឆ្នាំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើល រួចក៏រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យនិងទាក់ទងសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ។
ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបសមត្ថកិច្ច ដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕














មតិយោបល់