ព័ត៌មានជាតិ

ម្ចាស់កំពុងរវល់ជាប់ដៃអ៊ុតសក់ ចោរចូលឆក់កាបូបលុយរត់ ស្រែកឆោទ្បោ ដេញចាប់ខ្លួនបាន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ហ៊ាននុះហ៊ាន ខណៈដែលម្ចាស់កំពុងរវល់ជាប់ដៃ អ៊ុតសក់ឲ្យភ្ញៀវ ចូលទៅឆក់កាបូបលុយដល់ក្នុងតូប បានហើយរត់គេចខ្លួន តែមិនរួច ម្ចាស់ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរខាង ស្របពេលដែលកម្លាំងល្បាតទៅដល់ ដេញចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតូបអ៊ុតសក់ ក្នុងផ្សារតាំងកសាងចាស់ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ម៉ៅ ពុទ្ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ និញ ឆៃវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ តូបកើតហេតុ ស្នាក់នៅចំការឪឡឹក១ សង្កាត់កាកាប១ ។

តាមស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងជាប់ដៃ អ៊ុតសក់ឲ្យភ្ញៀវ កូនស្រីតូចដេកឱបលេងនៅលើកៅអីក្នុងតូបខាងមុខ ហើយដាក់កាបូបលុយនៅក្បែរខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យដើរមកដល់ ឆ្លៀតឱកាស ចូលទៅឆក់យកកាបូបលុយ បានហើយរត់គេចខ្លួន ឃើញភ្លាមៗ ម្ចាស់ស្រែកផ្អើលពលរដ្ឋក្បែរខាង ខណៈសមត្ថកិច្ច នៅក្បែរនោះស្រាប់ បានដេញចាប់ខ្លួនបាន នាំយកទៅប៉ុស្តិ៍ សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននបន្តតាមនីតិវិធី ៕

មតិយោបល់