កណ្ដាល: ផ្ទះលក់គ្រឿងទេសមួយកន្លែង ត្រូវបានអគ្គិភ័យ ឆេះអស់ប្រហែល៧០ភាគរយ កាលពីម៉ោងជាង២ រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចភូមិព្រែប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ឹង កៀង ភេទស្រី នៅភូមិកើតហេតុខាងលើ។ ផ្ទះដែលឆេះ នេះមានទទឹង៦ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ សង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ និងក្រាលក្ដារ ត្រូវរងការឆាបឆេះអស់ប្រហែល៧០ភាគរយ ដែល
សម្ភារៈគ្រឿងទេស ផ្នែកខាងមុខ ខូចខាតស្ទើទាំងស្រុង។ ចំពោះមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្តាលមកពី ទុស្សេ ចរន្តអគ្គីសនីក្នុងផ្ទះ។
មើតាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា នៅយប់កើតហេតុ គាត់កំពុងសំរាកនៅលើផ្ទះជាមួយកូននឹងចៅ ស្រាប់តែភ្ញាក់ឡើងឃើញភ្លើងឆាបឆេះនៅចំណុច បារ៉ែតភ្លើងក្នុងផ្ទះ ឃើញដូច្នេះ គាត់ក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយ និងបាននាំកូនចៅលោតចេញតាមទ្វាក្រោយរួចទើបមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។
ក្រោយកើតហេតុសម្ថកិច្ចបានមកដល់កន្លែងកើតហេតុជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការខេត្តកណ្ដាល ចំនួន២គ្រឿង មកជួយពន្លត់ ទើបគ្រប់គ្រងស្ថានការណ៍បាន៕
មតិយោបល់