ព័ត៌មានជាតិ

បុរសម្នាក់ព្រោះជីវភាពក្រីក្រពេកសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន នៅស្រុកត្រាំកក់

តាកែវៈ នៅថ្ងៃថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានទទួលព័ត៌មានពីលោក ចឹក ខុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ ថាមានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានព័ត៌មាននេះផ្នែកជំនាញស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោម៖

-សាកសពចងករនឹងខ្សែគោជាមួយធ្នឹមផ្ទះកម្ពស់ ២,៥០សង់ទីម៉ែត្រ
-សាកសពស្លៀកខោខ្លីលើជង្គង់ពណ៌ប្រផេះ
-សាកសពមានចេញទឹកកាមលើប្រដាប់ភេទ
-សាកសពមានក្បាលលាមក៍នៅរន្ធគូថ
-លើសាកសពផ្នែកខាងមុខមានស្នាមទ្រុឌពីគុម្ពត្រចៀកខាងស្ដាំទៅឆ្វេង ក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ជនរងគ្រោះមានឈ្មោះ ឌឿក ធី ភេទប្រុស អាយុ ៤១ឆ្នាំ កម្ពស់ ១,៦៣សង់ទីម៉ែត្រ

មូលហេតុ៖ មានវិបត្តផ្លូវចិត្ត(ក្រីក្រ)។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើកំណតហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់