ត្បូងឃ្មុំៈ នៅថ្ងៃទី ១១ មិថុនា ២០១៩ ម៉ោង ១និង០០ នាទី នៅចំណុចទឹកស្រះសម្ការម្រេចរបស់ឈ្មោះ អ៊ឹម បូ ភេទប្រុស ស្ថិតក្នុងភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីលង់ទឹកស្លាប់ បង្កឲ្យមានភាពភ្ញាក់ផ្អើរដល់ម្ចាស់ចំការ រហូតដល់រាយការណ៍មកឲ្យសមត្ថកិច្ចនគរបាលចុះពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ ។
បន្ទាប់ទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដារ ចុះពិនិត្យកន្លែងកើតហេតុដោយសង្ស័យពាក់ព័ន្ធជាមួយករណីឃាតកម្ម ។ ចុះដល់កន្លែងកើតហេតុភ្លាមនគរបាលយើងបានដឹងថា ៖ ជនរងគ្រោះមានឈ្មោះ អេន ពៅ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ។
ក្រោយពីបានទទួលបានព័ត៌មានខ្លះពីអ្នកជិតខាងនគរបាលជំនាញយើងក៏បានដឹងបន្ថែមទៀតពីសាច់ញាត្តិបានបញ្ជាក់ថា ៖ ជនរងគ្រោះជាមនុស្សវិកលចរិកបានដើរចេញពីផ្ទះ កាលពីម៉ោង ២៣៖០០ នាទី នាថ្ងៃទី ០៩ មិថុនា ២០១៩ ។ ហើយក្រុមគ្រួសារបានដើររកជនរងគ្រោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុក៏ឃើញសាកសពនៅក្នុងស្រះចំណុចខាងលើ ។
យោងតាមការស្រាវជ្រាវពិនិត្យលើខ្លួនសាកសពជនរងគ្រោះ និងការបភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ ធ្វើឲ្យនគរបាលជំនាញយើងសន្និដ្ឋានបានថា ៖ ការស្លាប់របស់ជនរងគ្រោះ គឺមិនមានស្លាក់ស្នាមណាមួយគួរឲ្យកត់សម្គាល់ពាក់ព័ន្ធជាមួយករណី ឃាតកម្ម ឡើយ
មតិយោបល់