ព័ត៌មានជាតិ

ស៊យមែន លួចម៉ូតូបានសម្រេចអស់លក្ខណ៍ជិះទៅបុកគូថរថយន្តគេពីក្រោយទើបដឹងថាជាចោរ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកចាប់ប្រគល់ឲ្យនគរបាលស្ទឹងមានជ័យក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ស បានសម្រេចកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

ជនសង្ស័យខាងលើមានឈ្មោះ អ៊ុ ចាន់រ៉ាត់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា មុនពេលកើតហេតុ រូបគេបានស្ពាយកាបូបដាក់សោ ជាច្រើនប្រភេទទុកសម្រាប់ធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះ និងម៉ូតូណាដែលទុកប្រហែសហើយម៉ូតូដែលរូបគេលួចបានសម្រេចនោះគឺគេបានលួចកាច់សោកនៅម្តុំខាងក្រោយអាវុធហត្ថរាជធានីភ្នំពេញបម្រុង នឹងទៅលក់នៅម្តុំឃ្លាំងរំសេវ តែចៃដន្យជិះដល់មុខផ្សារដើមគរក៏បានទៅបុកគូថរថយន្តគេពីក្រោយដោយសមត្ថកិច្ចប៉ុស្តិ៍ផ្សាដើមគរសួរនាំទៅទើបដឹងថាជាចោរលួចម៉ូតូគេហើយក៏នាំខ្លួនជនសង្ស័យខាងលើមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសាកសួរនិងឃុំខ្លួនបណ្តោះនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ការតាមនីតិវិធិច្បាប់ ហើយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក៏សូមអំពាវរកម្ចាស់ម៉ូតូឲ្យមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យហើយយកឯកសារពាក់ព័ន្ធដើម្បីទទួលយកម៉ូតូទៅវិញ៕

https://youtu.be/nt3b–COWcg

មតិយោបល់