ត្បូងឃ្មុំៈ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដារ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧១ ចុះថ្ងៃទី ១៨ មេសា ២០១៧ របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៉ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ។
ខណៈដែលនគរបាលជំនាញយើងចុះអនុវត្តដីកានោះ គឺឃាត់ខ្លួនឈ្មោះ រ៉ាត់ រិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានលំនៅឋានភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទលួច នៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមនីតិវិធី ៕
មតិយោបល់