កណ្តាលៈ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង។
ករណីដ៏រន្ធត់នេះកើតហេតុនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សៀន សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ក្នុងនោះសម្ភារៈបាត់បង់ និងខូចខាតមាន៖
– ផ្ទះមួយខ្នងធ្វើពីឈើប្រក់សង្ក័សីមានទំហំទទឹង ៤ម៉ែត្របណ្តោយ ៨ម៉ែត្រ ឆេះអស់ទាំងស្រុង។
– ទូទឹកកក ១គ្រឿង
– ម៉ាស៊ីនបូមទឹក ២គ្រឿង
– ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង
– ទូរទស្សន៍ ១គ្រឿង
– គ្រែ ចំនួន៤
– រ៉ឺម៉កដែកសម្រាប់ដឹកចេក ចំនួន ១គ្រឿង
– កង្ហាចំនួន ២គ្រឿង
– ទុយយោបូមទឹក ៧០ម៉ែត្រ
– ធុងបាស់ ១ ម៉ាញ៉េ ១ និងតុ០១
– លុយដុល្លារចំនួន៣០០ដុល្លារ និង សម្លៀកបំពាក់មួយចំនួនទៀត។
មុនពេលកើតហេតុ ជនរងគ្រោះបានឌុបប្រពន្ធទៅពេទ្យនៅភ្នំពេញ ដោយគ្មានអ្នកនៅផ្ទះទេ ស្រាប់តែមានអគ្គិភ័យមកឆេះផ្ទះគាត់អស់រលីង ហើយករណីនេះសង្ស័យមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់