ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត១០កញ្ចប់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក និងប្រជាការពារសង្កាត់ឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងបានដកហូតថ្នាំញៀន៨កញ្ចប់ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ង្វៀង យ៉ាំងល៉ើយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជួញដូរគ្រឿងញៀន ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម្សៅក្រាមពណ៌(ស)ថ្លា ចំនួន៨កញ្ជប់ ជាប្រភេទ ម៉ាទឹកកក ហើយត្រូវកម្លាំងសមត្ថកិច្ចយើងឃាត់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់