ព័ត៌មានជាតិ

កូរ៉ូឡា បុកម៉ូតូឌ្រីម បណ្ដាលលឲ្យបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់រងរបួសធ្ងន់ បញ្ចប់រឿង ត្រឹមសំណង ២០០ដុល្លារ

ភ្នំពេញ: រថយន្តម៉ាកកូរ៉ឡាមួយគ្រឿង បានជ្រុលបុកម៉ូតូម៉ាកហុនដាឌ្រីមពីក្រោយ បណ្តាលឲ្យរបួសធ្ងន់មនុស្សម្នាក់ កាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខព្រះវិហារព្រះយេស៊ូគ្រឹះ ក្នុងភូមិមិត្តភាព សង្កាតឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 26 1800 បើកដោយបុរសម្នាក់។ ម៉ូតូម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K 9494 ស៊េរីឆ្នាំ២០០៨ បើកដោយបុរសម្នាក់ ឈ្មោះ ឈឹម វ៉ាន់ វ័យ៥១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកកូរ៉ូឡា បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងដៅពីជើងទៅត្បូង ស្របគ្នាជាមួយម៉ូតូខាងលើ ដោយម៉ូតូបើពីមុខ មកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឲ្យក្រពឹកស្លាកលេខម៉ូតូចូលក្នុង ហើយដួលមកស្តាំដៃ បណ្ដាលឲ្យអ្នកជិះរងរបួសក្បាលជង្គង់ខាងឆ្វេង។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត បានសម្របសម្រួលចេញថ្លៃជួសជុល និងព្យាបាលទៅឲ្យភាគីខាងម៉ូតូចំនួន២០០ដុល្លាបញ្ចប់រឿង៕

មតិយោបល់