ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ នៅខេត្តកែប

កែប: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

រថយន្ដម៉ាក់ សាំយ៉ុង ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរពីលិចទៅកើត ក្រោយពេលកើតហេតុរថយន្ដ បើករត់គេចពីកន្លែងហេតុបាត់។
ម៉ូតូម៉ាក់ ស្ទេប ពណ៌សលាយក្រហម ស្លាកលេខ ភ្នំពេញ1GR-1354 បើកបរពីកើតទៅលិចដោយឈ្មោះ រូយ ឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីស្វែងរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះមណ្ឌលពងទឹក ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកំពត។

សូមកញ្ជាក់ថា៖ ជនរងគ្រោះពេលបញ្ជូនទៅដល់មន្ទីរខេត្ដកំពត ប្រហែល២ម៉ោង បានស្លាប់ ៕

មតិយោបល់