ព័ត៌មានជាតិ

រថយន្តដឹកទឹកកក បើកឡើងទួលរអិលថយក្រោយ ប៉ះនឹងRange Roverស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ត្រង់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ស្ថិតសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង ៥០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កូរ៉េ គ្មានស្លាកលេខ ដឹកទឹកកក មកដល់ចំណុចដើតហេតុបានបើកឡើងទួល ភ្លាមនោះក៏រអិលថយក្រោយទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AH-7366 បណ្ដាលឲ្យត្រូវខាងមុខចំហៀងខាងស្ដាំយ៉ាងខ្លាំង តែមិនបង្កឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង សម្រួលឲ្យភាគីទាំងសងខាងចរចាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់