ព័ត៌មានជាតិ

សមត្ថកិច្ចបាញ់បំបែកកង់ក្នុងករណីបង្ក្រាបមុខសញ្ញាលក់ថ្នាំញៀនតាមរថយន្តធុនធំ

ព្រៈសីហនុៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទីព្រឹកកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀនតាមរថយន្តដឹកទំនិញធុនធំមួយករណី ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តែពេលដេញបង្ក្រាបនោះមុខសញ្ញាបានលោតចុះពីរថយន្តហើយរត់គេចខ្លួនពួនក្នុងព្រៃនៅមិនទាន់រកឃើញនៅឡើយ។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនចំនួន១០កញ្ចប់និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
លោករស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា៖មុខសញ្ញាលក់ចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះសមត្ថកិច្ចជំនាញបានតាមដានឃ្លាំមើលយូរមកហើយលុះដល់វេលាម៉ោងខាងលើពេលសមត្ថកិច្ចឃាត់រថយន្តបំរុងឆែកឆេរស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំយ៉ាងលឿនដើម្បីគេចខ្លួនសមត្ថកិច្ចបានសំរេចប្រើអាវុធបាញ់បំបែកកង់មុខតែម្តងពេលរថយន្ដត្រូវបានបញ្ឈប់ល្បឿនអ្នកបើកបរបានលោតចុះហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ។ពេលនោះកម្លាំងជំនាញ់បានដេញតាមរកនៅក្នុងព្រៃនោះដែរប៉ុន្តែជនសង្ស័យនោះបានគេចខ្លួនបាត់ទៅហើយសមត្ថកិច្ចបានបន្តស្វែងរករហូតដល់ម៉ោង២និង០០នាទីទៅហើយនៅតែមិនឃើញ។
ពេលដែលកម្លាំងជំនាញ់ធ្វើការឆែកឆេរក្នុងរថយន្តបានរកឃើញវត្ថុតាងមួយចំនួនមាន៖
១,ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន១០កញ្ចប់តូច។
២,ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួននិងឯកសារអត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរប័ណ្ណបើកបរជារបស់ជនសង្ស័យមានឈ្មោះម៉ិចចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ឃុំមហាសាំង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត៕

 

មតិយោបល់