ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះឡានដឹកប្រេង បណ្ដាលឲ្យដាច់ភ្លើង នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង: នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះឡានដឹកប្រេងក្នុងបរិវេណ ស្ថានីយប្រេងឥន្ធន:ស្រួយរស្មី បានបណ្តាលឲ្យដាច់ខ្សែបណ្តាញអគ្គិសនីមួយចំនួន ។

អគ្គិសនីស្ទឹងត្រែង សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ Feeder 1 P006 ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញឡើងវិញ ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦និងនាទីល្ងាច ៕

មតិយោបល់