Post News Media ព័ត៌មានជាតិ អ្នកជិតខាងទុក...

អ្នកជិតខាងទុកចិត្តមិនបានទេឆ្លៀតឱកាសម្ចាស់មិននៅផ្ទះចូលលួចខ្ទេច

ភ្នំពេញ: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីអំពើលួច (យកម៉ូតូចំនួន០១គ្រឿងម៉ាកស្គូបពី) កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចក្នុងផ្ទះលេខ១២០ ផ្លូវលេខ១៧បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ បុគ្គលិកភ្លេក្លឹប (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ គឹម អានគឹមឡែន ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១២០ ផ្លូវលេខ១៧បេតេ ភូមិសន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត។

សម្ភារ:បាត់បង់៖ ម៉ូតូ ០១គ្រឿងម៉ាកស្គូបពី ពណ៌ក្រហម លេខតួ+លេខម៉ាស៊ីន ៨០៣៩៩៤២ ពាក់ស្លាកលេខ ភ្នំពេញ 1CY-7976។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុជនរងគ្រោះ បានយកម៉ូតូ០១គ្រឿងម៉ាកខាងលើ ទៅចតទុកនៅមុខផ្ទះលេខ១២០ ផ្លូវលេខ១៧ BT ភូមិ សន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយបានចាក់សោទ្វាររបងផ្ទះ ចេញទៅលេងផ្សារអ៊ីអន២ នៅខណ្ឌសែនសុខ ដោយទុកកូនសោនៅជាប់ម៉ូតូ លុះមកដល់វេលាម៉ោង ១៩និង២០នាទី ថ្ងៃដដែល ជនរងគ្រោះ ត្រឡប់មកពីផ្សារអ៊ីអន ដល់ផ្ទះឃើញទ្វាររបងចំហរ រួចចូលទៅក្នុងផ្ទះមើលម៉ូតូម៉ាកស្គូបពី ពណ៌ក្រហម ដែលចតទុកមុខផ្ទះ ស្រាប់តែបាត់មិនឃើញ ហើយជនរងគ្រោះ ក៏បានសុំមើលកាមេរ៉ាសុវត្ថិភាព នៅផ្ទះអ្នកជិតខាងឃើញ មនុស្សប្រុសម្នាក់ឈ្មោះ ជា ពេជ្រ ជាអ្នករស់នៅផ្ទះជួលក្បែរគ្នា បានធ្វើសកម្មភាព លួចយកនៅវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី០៩-០៦-២០១៩ ឃើញដូចនោះជនរងគ្រោះ ទៅរកជនសង្ស័យដល់ផ្ទះជួល តែជនសង្ស័យបានរើឥវ៉ាន់គេចខ្លួនបាត់ ហើយជនរងគ្រោះនិង ក្រុមគ្រួសារ បានបន្តស្វែងរករហូតដល់វេលាម៉ោង ២១និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ទើបប្រទះឃើញជនសង្ស័យ កំពុងដើរតាមផ្លូវលេខ២៤BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ពេលនោះជនរងគ្រោះនិង ក្រុមគ្រួសារ ក៏បានឃាត់ខ្លួនជនសង្ស័យយកទៅនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕