ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗ ក្រោយកម្មការិនីរោងចក្រម្នាក់នោះ ឈរតោងចំខ្សែភ្លើងដែលរលាត់ ក៏បណ្តាលឲ្យឆក់ស្តាប់តែម្តង។
ហេតុការណ៍ ដ៏គួរឲ្យអាណិតអាសូរនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៣:១០នាទី នៅចំណុចបន្ទប់ទឹកលេខ២០ ក្នុងទីតាំងរោងចក្រយូអាឃីត ស្ថិតភូមិត្រពាំងភូមិឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះគឹម ថេតភេទស្រីអាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករអាគារA នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម្ចាស់រោងចក្រខាងលើដែល ស្ថិតនៅ ក្នុងរោងចក្រភូមិត្រពាំងពើកស្រុកអង្គស្នួលខេត្តកណ្ដាលបានឲ្យដឹងថា សភាពនៃរឿងហេតុនៅមុនពេលកើតហេតុជនរងគ្រោះបានចូលក្នុងបន្ទប់ទឹកក្រោយមកមានកម្មករប្រុសៗទៅបន្ទប់ទឹក ដែរ តែ
ដោយសារក្នុងបន្ទប់មានកម្មករចូលមុនហើយក៍ឮសំឡេង ស្រែកឲ្យជួយផង បន្ទាប់មកក៍មានឈ្មោះមី វណ្ណៈ ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខឯកជនប្រចាំការក្នុងរោងចក្រទៅជួយ ឃើញជនរងគ្រោះតោងទុយយោស្រោបខ្សែ
ភ្លើងបណ្តាលឲ្យឆក់ដួល ក្រោយមកក៍បានបីចេញមកក្រៅធ្វើចលនា បន្ទាប់មកខាងរោងចក្របានយកទៅមន្ទីរពេទ្យឯកជន ។
តាមការបភ្លឺរបស់លោកគ្រូពេទ្យឯកជនថា ជនរងគ្រោះ បានស្លាប់មុនមកដល់មន្ទីរពេទ្យ។ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងបន្តចាត់ការ តាមនីតិវិធី៕
ទស្សនាវីដេអូ ៖
https://www.youtube.com/watch?v=6bU-qQKOpqE&feature=youtu.be
មតិយោបល់