ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើលំហាត់បាញ់ពន្លត់អគ្គិភ័យ

កំពង់ស្ពឺៈ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី នៅ សុវណ្ណរិទ្ធិ អនុប្រធាននាយកដ្ឋាន ចុះត្រួតពិនិត្យការងារជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្ក្រោះនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋមាន៖

១. ត្រួតពិនិត្យ ឧបងករណ៍ សម្ភារៈ បរិក្ខារ បច្ចេកទេស មធ្យោបាយ នឹងកម្លាំង ។
២.ត្រួតពិនិត្យ ការធ្វើលំហាត់ និងការអនុវត្តជាក់ស្ដែង អំពីរបៀបប្រកាសអាសន្ន ។
៣.ត្រួតពិនិត្យ ប្រភពទឹក និងទីតាំងភូមិសាស្រ្តងាយរងគ្រោះដោយអគ្គិភ័យ ។

ក្រោយពីការធ្វើលំហាត់ជាក់ស្ដែង ឃើញថា មន្ត្រីនគរបាលស្រុកបសេដ្ឋ

-ការត្រួតពិនិត្យរថយន្ត និងសម្ភារ:មានការថែទាំបានល្អ ។
-ការត្រពិនិត្យកន្លែងផ្ដល់ទឹកឃើញនៅតាមតំបន់ដែលងាយនឹងឆេះសុទ្ធ តែមានត្រពាំងទឹក នៅជិត។
-ការធ្វើលំហាត់ជាក់ស្ដែងរបៀប្រើប្រាស់ឧបករណ៍សម្ភារ: ការពន្លត់អគ្គិភ័យ និងបាញ់ពន្លត់ជាក់ស្ដែង ទទួល បានលទ្ធផលល្អ៕

មតិយោបល់