ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងនគរបាលជើងទឹក បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចផែបណ្តែតទឹក របស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញ ចំណុចច្រាំងទន្លេបាសាក់ក្រោយដីឡូតិ៍អតីតឧត្តមក្រុមប្រិក្សាជាតិ ផ្លូវព្រះនរោត្តម ក្រុម៦០ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។
ជនសង្ស័យមានឈ្មោះ វិន ហ៊ូឌឹក ភេទប្រុស អាយុ33ឆ្នាំ ជាតិវៀតណាម ទីលំនៅមិនពិតប្រាកដ មុខរបរកម្មករសំណង់ និងឈ្មោះ វិត យ៉ាំង សាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិវៀតណាម ទីលំនៅមិនពិតប្រាកដ មុខរបរជាងផ្សារដែក ។
បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់