ព័ត៌មានជាតិ

ប្រយត្ន័ណាបងប្អូន! ឆាបឆេះធុងហ្គាសចៀនប្រហិត នៅទីតាំងមួយកន្លែងក្នុងក្រុងស្ទឹងសែន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

កំពង់ធំ: មានករណី ឆាបឆេះធុងហ្គាសចៀនប្រហិត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង១៨នាទី ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡេង ឈុនលី ភេទប្រុស អាយុ៤៥ឆ្នាំ ។ ចំណែក មូលហេតុ បណ្តាលមកពីធ្លាយទុយោធុងហ្គាសចៀនប្រហិត ទើបបណ្តាលឲ្យឆាបឆេះតែម្តង។ សំណាងណាស់ គ្រាន់តែខូចខាត សម្ភារ:លក់ដូរបន្តិចបន្តួច ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល ដោយប្រើប្រាស់ឧបករណ៍ពន្លត់អស់ចំនួន៤បំពង់ ទើបរលត់ទៅវិញជាស្ថាពរ៕

មតិយោបល់