ព័ត៌មានជាតិ

បុរសម្នាក់ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ត្រូវក្រុមចោរឆក់កាបូបអស់លុយប្រមាណ ៣០០០ដុល្លារ

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតរង្វល់មូលកាំកូស៊ីតធី ខណ្ឌទួលគោក រាជធានីភ្នំពេញ បុរសម្នាក់ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ត្រូវក្រុមចោរឆក់កាបូបយកអស់លុយប្រមាណ ៣០០០ដុល្លារ និងកាំភ្លើងមួយដើម ខណៈជនរងគ្រោះក្នុងឯកសណ្ឋានស៊ីវិល កំពុងដើរចូលទៅរថយន្ត។
តាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែល ជាមន្រ្តីអាវុធហត្ថនៅការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានចេញពីម្ខាងផ្លូវ សំដៅទៅរថយន្តរបស់ខ្លួន ដោយកាន់កាបូប មានកាំភ្លើង និងលុយប្រមាណ ៣០០០ដុល្លារ។ ស្រាប់តែភ្លាមៗនោះ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង បានមកឆក់កាបូបរបស់ជនរងគ្រោះ បើកគេចបាត់ទៅតែម្តង។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យប្តឹង ដើម្បីតាមស្រាវជ្រាវចាប់ក្រុមចោរ ឆក់ទាំងនេះយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

 

មតិយោបល់