ព័ត៌មានជាតិ

បុរសម្នាក់ទៅធ្វើស្មៅដំឡូងកាប់ត្រូវគ្រាប់បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ

ប៉ៃលិន: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង២៥ នាទី មានករណីផ្ទុះគ្រាប់ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកើតហេតុ។
មូលហេតុដោយសារជនរងគ្រោះទៅធ្វើស្មៅដំឡូងកាប់ត្រូវគ្រាប់មិនទាន់ផ្ទុះ។
ជនរងគ្រោះខាងលើមាន ឈ្មោះ វិន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

 

មតិយោបល់