ព័ត៌មានជាតិ

គ្រោះថ្នាក់ដ៏រន្ធត់ដែលបណ្តាលឲ្យមនុស្ស១១នាក់រងរបួសធ្ងន់ស្រាលនៅ…

កំពង់ធំ: ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរកណីគ្រោះថ្នាក់ចរាចរ រថយន្តនិងរថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់១០នាក់(ស្រី០៣នាក់) របួសស្រាល០៤នាក់(ប្រុស) ខូចខាតរថយន្ត០២គ្រឿង៖
ទី១ រថយន្តម៉ាកHilux Vigo ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2E.9226(បើកបរទឹសដៅពីជើងទៅត្បូង)ដោយឈ្មោះប៊ុង.បឿនភេទប្រុស អាយុ២៩ឆ្នាំនៅភូមិខ្លាកូនពីរ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ(មុខរបរបើកបររថយន្ត)(របួសធ្ងន់)។អ្នករួមដំណើរ ចំនួន១១នាក់:
១-ឈ្មោះ សា.រឿន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិវត្តដំណាក់ ខេត្តសៀមរាប(របួសធ្ងន់)។
២-ឈ្មោះ ឈៀង.ម៉េងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ(មុខរបរសិស្ស) រស់នៅខេត្តបាត់ដំបង(របួសស្រាល)។
៣-ឈ្មោះ រៀម.សាធា ភេទប្រុស អាយុ២២ឆ្នាំ(មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប(របួសស្រាល)។
៤-ឈ្មោះ ឈិត.ឈា ភេទប្រុស អាយុ២១ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តខេត្តសៀមរាប(របួសធ្ងន់)។
៥-ឈ្មោះ ឈិត.ឈាន ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប(របួសស្រាល)។
៦-ឈ្មោះ ឈិត.យ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប (របួសធ្ងន់)។
៧-ឈ្មោះ សួន.ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តបាត់ដំបង(របួសស្រាល)។
៨-ឈ្មោះ ហុិត.យោធា ភេទប្រុស អាយុ៣២ឆ្នាំ(មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប(របួសធ្ងន់)។
៩-ឈ្មោះ ជៀប.សារឿន ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប (របួសធ្ងន់)។
១០-ឈ្មោះ ឈៀង.គង់ ភេទប្រុស អាយុ៤២ឆ្នាំ (មុខរបរកម្មករសំណង់) រស់នៅខេត្តបាត់ដំបង (របួសធ្ងន់)។
១១-ឈ្មោះ ឈៀង.លីយ៉ា ភេទស្រី អាយុ០៦ឆ្នាំ (កូនរបស់ឈ្មោះ ឈៀង.គង់)(របួសធ្ងន់)។
ទី២ រថយន្តម៉ាកISUZU ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ2Y.2569 (បើកបរទឹសដៅពីត្បូងទៅជើង)ដោយឈ្មោះ យិន.សុង ភេទប្រុស អាយុ៦៦ឆ្នាំ (មុខរបរទីប្រឹក្សាឯ.ឧ បណ្ឌិតងួន.ញ៉ិល) រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ យិន.ម៉ាណែត ភេទស្រី អាយុ៤០ឆ្នាំ (មុខរបរនៅផ្ទះ) រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់)។ តាមប្រភពមូលហេតុមូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តISUZU ឈ្មោះ យិន.យិន.សុង បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុវត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់