ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានធ្លាក់ពីលើសំណង់អគារមួយកន្លែង បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនទាំងនៅកំព្រាវ័យក្មេង យ៉ាងអណោចអធ័ម ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់អគារកំពស់៦ជាន់ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ចិត្ត អាយុជាង២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុមានទីកន្លែងកំណើតនៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ក្រោយពេលកើតហេតុរថយន្តសង្រ្គោះមកដល់កន្លែងកើតហេតុឃើញថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយបានត្រឡប់ក្រោយព្រោះមិនអាចសង្គ្រោះមនុស្សដែលស្លាប់បានឡើយ។
ក្រោយមកម្ចាស់ការដ្ឋាននិងមេការបានដឹកសពជនរងគ្រោះចេញពីការដ្ឋានស្ងាត់ៗដោយមិនបានរាយការណ៍ទៅកាន់សមត្ថកិច្ចឡើយ៕
មតិយោបល់