ព័ត៌មានជាតិ

យុវជន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានក្នុងការដ្ឋានបុរីពិភពថ្មី ករណីជួញដូរសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទីរសៀល ត្រង់ចំណុចក្នុងការដ្ឋានបុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ កៀន វាសនា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២.ឈ្មោះ ផៃ ភាក់រក្សា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់តូច
ទុយោជ័រសម្រាប់ចូកថ្នាំញៀនចំនួន០១
ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
សម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញនាំទៅសាកសួរ នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់