ព័ត៌មានជាតិ

មេឃខៀវ បាត់ឱកាស​ឡើងទៅកាន់កំពូលតារាង បន្ទាប់ពីស្មើ ជាមួយនឹង កាំភ្លើងធំ (Video Inside)

អង់គ្លេស​៖ កាលពីរាត្រីយប់មិញនេះដែរ ក្លិប មេឃខៀវ Man City បានបាត់បង់ឱកាស​របស់ខ្លួនឡើងទៅកាន់កំពូលតារាង Premier League បន្ទាប់ពីស្មើ ១-១ ជាមួយនឹងក្លិប កាំភ្លើងធំ Arsenal ដែលធ្វើការប្រកួតនៅពហុកីឡដ្ឋាន Emirates Stadium ។​
សម្រាប់គូនេះ គ្រាន់តែបើកឆាកបាន ១៨ នាទី ភ្ញៀវ មេឃខៀវបាន បំបែកពង់មានរបស់ម្ចាស់ផ្ទះ ដោយ កីឡាករ Silva ធ្វើឲ្យ គ្រូបង្វឹកសញ្ជាតិ Wenger ក្រពុលមុខ ។ តែទោះជាយ៉ាងណា នៅតង់ទី ២ នា នាទី ៥៣ ក្លិប កាំភ្លើងធំ បានបំបែកពងមាន់របស់ ភ្ញៀវនៅវិញ ដោយកីឡាករ Flamini ។​
អ្នកចាត់ការទូទៅក្លិប មេឃខៀវ លោក Manuel Pellegrini គឺនៅសល់ពីរប្រកួតទៀត នៅក្នុងដៃ ដែលជា​ឱកាស​មួយ​ឡើងទៅកាន់កំពូលតារាងវិញ ខណៈតោខៀវ ប្រកួតបាន ៣២ ប្រកួត មាន ៦៩ ពិន្ទុ ហើយ​មេឃខៀវ ប្រកួតបាន ៣០ ប្រកួត មាន ៦៧ នោះ ។​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

WEEKEND PREVIEW SPLIT:

មតិយោបល់