ព័ត៌មានជាតិ

រកឃើញ​អ្នកបើកបរ​រថយន្ត​ និង​ព្រូ​រថយន្ត​ មានផ្ទុកសារធាតុញៀនជាច្រើននាក់…

កំពង់ចាម: យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ចរាចរណ៍​ខេត្ត​ និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​បា​ធា​យ​ ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារជាតិ​ញៀន​លើក​អ្នកបើកបរ​រថយន្ត​ ២​លើក​ កាលពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

​លើក​ទី​១-​មន្ត្រី​នគរបាល​ខេត្តកំពង់ចាម​ បាន​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន​ លើ​អ្នកបើកបរ​រថយន្ត​ ព្រូ​រថយន្ត​ និង​កម្មករ​ នៅ​ស្រុក​បា​ធា​យ​ ជា​លទ្ធផល​បាន​ត្រួតពិនិត្យ​រថយន្ត​ចំនួន​១៣​គ្រឿង​ ធ្វើតេស្ត​ទឹក​ម៉ូត​សរុប​៣៣​នាក់​ មាន​អ្នកបើកបរ​ចំនួន​១៣​នាក់​ ព្រូ​រថយន្ត​ចំនួន​០៥​នាក់​ កម្មករ​ចំនួន​១៥​នាក់​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ជា​លទ្ធផល​ រក​ឃើញ​អ្នក​ជាប់​សារធាតុ​ញៀន​ចំនួន​០៤​នាក់​ មាន​អ្នកបើកបរ​ចំនួន​០១​នាក់​ ព្រូ​០១​នាក់​ និង​កម្មករ​ចំនួន​០២​នាក់​។​

១.​ឈ្មោះ​ ជួ​ ដា​រី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​ ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​
២.​ឈ្មោះ​ ជុំ​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ព្រូ​ នៅ​ភូមិ​ដូង​ ឃុំ​បា​ល័​ង្ក​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​
៣.​ឈ្មោះ​ ភឿន​ ឈាន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ ភូមិ​អូរ​ក្រ​វ៉ា​ន់​ ឃុំ​ចម្ការអណ្តូង​ ស្រុក​ចម្ការលើ​ ខេត្តកំពង់ចាម​។​
៤-​ឈ្មោះ​សុខ​ ឆុ​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ ភូមិ​អូរ​ក្រ​វ៉ា​ន់​ ឃុំ​ចម្ការអណ្តូង​ ស្រុក​ចម្ការលើ​ ខេត្តកំពង់ចាម​។​​ ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​រក្សា​ទុក​បណ្តោះអាសន្ន​ចំនួន​០១​គ្រឿង​នៅ​អធិការ​ស្រុក​បា​ធា​យ​។​

​លើក​ទី​២-​កាលពី​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ស្រុក​បា​ធា​យ​ ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​ជំ​នាយ​កា​រិ​ល័យ​ នគរបាល​ចរាចរ​ផ្លូវគោក​ និង​ជំនាញ​ស្រុក​បា​ធា​យ​ បាន​ត្រួតពិនិត្យ​ ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន​ លើ​អ្នកបើកបរ​រថយន្ត​ ព្រូ​រថយន្ត​ និង​កម្មករ​ នៅ​ស្រុក​បា​ធា​យ​ ជា​លទ្ធផល​បាន​ត្រួតពិនិត្យ​រថយន្ត​ចំនួន​៧១​គ្រឿង​ ធ្វើតេស្ត​ទឹក​ម៉ូត​សរុប​១៤០​នាក់​ មាន​អ្នកបើកបរ​ចំនួន​៧១​នាក់​ ព្រូ​រថយន្ត​ចំនួន​១២​នាក់​ កម្មករ​ចំនួន​៥៧​នាក់​។​

​មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា​ជា​លទ្ធផល​ រក​ឃើញ​អ្នក​ជាប់​សារធាតុ​ញៀន​ចំនួន​០៩​នាក់​ មាន​អ្នកបើកបរ​ចំនួន​០៥​នាក់​ ព្រូ​រថយន្ដ​ចំនួន​០៣​នាក់​ និង​កម្មករ​ចំនួន​០១​នាក់​មាន​ដូច​ខាងក្រោម​៖
១.​ឈ្មោះ​ សាត​ ចាន់​ថន​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៣​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​រថយន្ដ​ នៅ​ភូមិ​ព្រែក​ដើម​ចាន់​ សង្កាត់​សំបួរមាស​ ក្រុង​ កំពង់ចាម​ ខេត្តកំពង់ចាម​។​
២.​ឈ្មោះ​ បាវ​ សីហា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៣​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​រថយន្ដ​ នៅ​ភូមិ​ដំណាក់​ហ្លួង​ ឃុំ​ ព្រៃ​ថ្នង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​
៣.​ឈ្មោះ​ គ្រុយ​ សុខ​ហេង​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩១​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​រថយន្ដ​ នៅ​ភូមិ​ក្បាលជ្រោយ​ ឃុំ​ ពោធិ៍​បាន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​
៤-​ឈ្មោះ​ ប៊ុ​ន​ ឡុ​ង​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៧​ ជនជាតិ​ខ្មែរ​ ,​មុខរបរ​ បើកបរ​រថយន្ដ​ នៅ​ភូមិ​ទួល​ខ្សាច់​ ឃុំ​ ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ ត្បូងឃ្មុំ​។​
៥-​ឈ្មោះ​ ឆាន់​ សា​រ៉ែ​ន​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០២​ មុខរបរ​ព្រូ​រថយន្ដ​ នៅ​ភូមិ​ទី​៣​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​
៦-​ឈ្មោះ​ ឃឹម​ បូ​រី​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ឆ្នាំ​កំណើត​១៩៩៨​ នៅ​ភូមិ​ថ្មី​ ឃុំ​ក្រលា​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​
៧-​ឈ្មោះ​ ខេ​ង​ មឿ​ន​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ឆ្នាំ​កំណើត​១៩៨៩​ មុខរបរ​ ព្រូ​រថយន្ដ​ នៅ​ភូមិ​ ព្រៃកប្បាស់​ ឃុំ​ព្រៃកប្បាស់​ ស្រុក​ព្រៃកប្បាស់​ ខេត្តតាកែវ​។​
៨-​ឈ្មោះ​ ស៊ី​ម​ គង់​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ឆ្នាំ​កំណើត​ ១៩៩៦​ មុខរបរ​ កម្មករ​ នៅ​ភូមិ​ថ្មី​ ឃុំ​ក្រឡា​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​
៩-​ឈ្មោះ​ ម៉ែ​ន​ សុខ​អ៊ួ​ ភេទ​ប្រុស​ ជាតិខ្មែរ​ ឆ្នាំ​កំណើត​ ១៩៩០​ មុខរ​បេ​របើក​បរ​ នៅ​ភូមិ​/​ឃុំ​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​រក្សា​ទុក​បណ្តោះអាសន្ន​ចំនួន​០៤​គ្រឿង​ ៕

មតិយោបល់