ព្រៃវែងៈ តាមសេចក្ដីព័ត៌មានបឋម នៅវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីរថយន្តធុនធំមួយគ្រឿង ដឹកថ្មបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យស្រី្តម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល។
សូមបញ្ជាក់៖ ករណីនេះភ្នាក់សារព័ត៌មាន Post News បានទំនាក់ទំនងទៅលេខប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែអ្នកកាន់លេខទូរស័ព្ទឆ្លើយប្រាប់អ្នកកាសែតវិញថា អត់ដឹងរឿងនេះផង សូមសំណូមពរទៅដល់លោក ឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង រឿងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្រី្តម្នាក់ស្លាប់ហើយ ហេតុអ្វីដល់ថ្នាក់លេខអ្នកប្រចាំបញ្ជាអធិការនគរបាលស្រុកមិនដឹងរឿងសោះ សូមលោកមេត្តាជួយមើលបញ្ហាខាងលើនេះផង កុំទុកឲ្យពលរដ្ឋរិះគន់ ៕
មតិយោបល់