ព័ត៌មានជាតិ

តើ​​ពាក្យ​សុំទោស​អាច​ធ្វើឲ្យ​មនុស្ស​ស្រី​ព្រមអត់ទោស​មែន​ទេ?

បើ​ដឹង​ថា​ខ្លួន​បាន​ធ្វើ​ខុស​ហើយ ត្រូវ​​តែ​ហ៊ាន​​ទទួល​​កំហុស និង​​ហ៊ាន​​និយាយ​​ពាក្យ​ថា​សុំ​ទោស​ចំពោះ​មុខ​នាង។ ប៉ុន្តែ​​មុន​​​នឹង​​​និយាយ​​​ពាក្យ​​​នេះ​ចេញ​មក​ អ្នក​ត្រូវ​ដឹង​ពី​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ ព្រម​ទាំង​មូល​ហេតុ​ដើម្បី​ទទួល​បាន​ការ​លើក​លែង​ពី​នាង​។ ខាង​ក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ពាក្យ​សុំ​ទោស។
១.ត្រូវ​ដឹង​ពីអ្វីដែលអ្នកបានធ្វើ
ប្រសិនបើអ្នកធ្វើរឿងអ្វីមួយដែលប៉ះពាល់ដល់​អារម្មណ៍​របស់​នាង​ធ្ងន់​ធ្ងរ នាង​អាចលើក​លែង​ទោស​ឲ្យ ឬ​មិន​អាច​លើក​លែង គឺ​អា​ស្រ័យ​ទៅ​លើអ្នក​​។

២. ចូលគិតពីពាក្យដែលអ្នកគួរតែនិយាយ
ត្រូវ​និយាយ​ពាក្យ​ថា ខ្ញុំ​សូម​ទោស …… ខ្ញុំ​ពិត​ជា​ស្រឡាញ់​អ្នក​ ឬ​ក៏​និយាយ​ថា ខ្ញុំ​មិន​អាច​បំភ្លេច​អនុស្សាវ​រីយ៍​ដែល​យើង​ធ្លាប់​បាន​សាង​រួម​គ្នា​នោះ​ទេ ហើយ​ខ្ញុំ​ចង់​ឲ្យ​យើង​ទាំង​ពីរ​ត្រឡប់​មក​ដូច​មុនសារ​ជាថ្មី​។ ប្រសិន​មនុស្ស​ស្រី​ម្នាក់​នោះ​ជា​អតីត​មិត្ត​ស្រី ឬ​មិត្ត​ស្រី​បច្ចុប្បន្ន អ្នក​ត្រូវ​ហៅ​ឈ្មោះ​នាង ឧទារហណ៍ (honey បង​ពិត​ជា​សោក​ស្តាយ​ណាស់)។

៣. ជូនរបស់លួងចិត្ត
ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា​វា​មិន​ល្អ និង​ចង់​ជូន​ខ្សែក ឬ​របស់​មាន​តម្លៃ​ទៅ​នាង​ដើម្បី​លួង​ចិត្ត។ ប៉ុន្តែ​ហាម​ជូន​ជញ្ចៀន​ទៅ​ឲ្យ​នាង ប្រសិន​បើ​អ្នក​មិន​ទាន់​ដល់​ដំណាក់​កាល​សុំ​នាង​​រៀប​​ការ​ជា​មួយ​ទេ​នោះ។ វា​នឹង​ធ្វើ​ឲ្យ​នាង​មានអារម្មណ៍​វិលវល់ និង​កាត់​បន្ថយ​ឱកាស​នៃ​ការ​អភ័យ​ទោស​របស់​អ្នក។

៤. ប្រសិនបើនាងមិនទាន់អត់ទោសឲ្យ អ្នកត្រូវទុកនាងឲ្យនៅតែឯង
ប្រហែលជានាងត្រូវការពេលវេលា​ដើម្បី​ធ្វើការ​ពិចារណា មុន​​ពេល​សម្រេច​ចិត្ត​ត្រឡប់​មក​ជា​នាជាមួយគ្នា​ដូច​ដើម​វិញ៕
13913161081
ចុចទីនេះ​មើលប្រភពដើម​ www.mungkulkar.com សហការ​​ជាមួយនឹងដំណឹង​

មតិយោបល់