បាត់ដំបងៈ កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីលួចមួយ កើតឡើងត្រង់ចំណុចក្រុមទី១១ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចកាបូបលុយជនរងគ្រោះឈ្មោះ ចឹក គឹមអាន ភេទប្រុស អាយុ ៦៥ឆ្នាំស្នាក់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលទទួលបណ្តឹងកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ ប៉ិន បូរី ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅ ផ្ទះជួលភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២-ឈ្មោះ វង រ៉ាវី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ។
សម្ភារ:ដកហូតរួមមាន៖
-ម៉ូតូម៉ាក់ហុងដា ធុនសេ125 ពណ៌ខ្មៅចំនួន ០១គ្រឿង ស៊េរីឆ្នាំ២០១៨
-លេខតួ និងលេខម៉ាស៊ីន 5177033
-ស្លាកលេខ1T-6216 កំពង់ចាម។
បច្ចុប្បន្ន ជនសង្យ័យ និងវត្ថុតាង ត្រូវបានផ្នែកជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕



មតិយោបល់