ខណៈពេលដែល WhatsApp ប្រកាសថាខ្លួននឹងអនុញ្ញាឲ្យ Call បាននោះ ស្រាប់តែនៅពេលនេះ LINE របស់ជប៉ុន បានប្រកាសថា ក្នុងរយៈពេលឆាប់ៗនេះ LINE នឹងអាច Call ទៅកាន់ទូរស័ព្ទដៃ និងទូរស័ព្ទលើតុ ដូច Skype។
ថ្លែងពីទីក្រុងតូក្យូ តំណាងក្រុមហ៊ុន LINE បានបញ្ជាក់ទៅកាន់អតិថិជនរបស់ខ្លួនថា សេវាកម្មនេះនឹងដាក់ឲ្យប្រើប្រាស់សម្រាប់ ៦ប្រទេសដំបូង រួមមាន ជប៉ុន ម៉ិកស៊ិក អេស្ប៉ាញ ហ្វីលីពីន និងអាមេរិក ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀតនោះ មិនត្រូវបានបង្ហាញឲ្យដឹងឡើយ ហើយចំណែកតម្លៃក៏មិនបានបញ្ជាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន LINE អាច Call ជាសំឡេង និងវីដេអូទៅកាន់គណនី LINE ដូចគ្នាបាន ប៉ុន្តែសម្រាប់ Call ទៅកាន់ទូរស័ព្ទដៃនោះ នៅមិនទាន់មានទេ៕
មតិយោបល់