ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្តាច់និស្ស័យឆ្នាំចាស់ ទ្រាំការញាំញីប្តីមិនបាន ប្រពន្ធដាច់ចិត្តប្រហារប្តី មិនញញើតសំណាញ់ច្បាប់

(ព្រៃវែង): កំឆួលឆ្នាំចាស់បានធ្វើឱ្យភរិយាដែលធ្លាប់រួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ដាច់ចិត្តមិនខ្លាចសំណាញ់ច្បាប់ ប្រហារជីវិតប្តីរបស់ខ្លួន មិនញញើតដៃ រហូតដល់បង្ករការភ្ញាក់ផ្អើល កាលពីវេលាមោ៉ង១១យប់ ថ្ងៃទី១៦មេសា ២០១៦ នៅក្នុងភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

ក្រុមសាច់ញាតិ បានប្រាប់ភ្នាក់Post News ប្រចាំខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧មេសានេះថា កន្លងមកជនរងគ្រោះដែលជាប្តី ធ្លាប់ផឹកស្រានិងវាយធ្វើបាបប្រពន្ធ រហូតដល់ប្រពន្ធទ្រាំលែងបាន ទើបដាច់ចិត្តសម្លាប់បែបនេះ ។ 

ជនរងគ្រោះជាប្តីត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះហឿន ហ៊ន វ័យ៤៧ឆ្នាំ និងប្រពន្ធដែលគេអះអាងថាជាដៃដល់ ឈ្មោះ អូន យោគសោភា វ័យ៤២ឆ្នាំ ពួកគេរស់នៅភូមិ-ឃុំកើតហេតុ ។

នៅព្រឹកថ្ងៃទី១៧មេសានេះ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យជុំវិញករណីប្រពន្ធកាប់សម្លាប់ប្តី ។ ហើយពួកគេបានរួមរស់នៅជាមួយគ្នារយះពេល៧ឆ្នាំមកហើយ ដោយម្នាក់ៗសុទ្ធសឹងតែមេមា៉យនិងពោះមា៉យរៀងៗខ្លួន ។

  
  
  
  
  
  
  
  
  
  
  
  
  

មតិយោបល់