ព័ត៌មានជាតិ

មន្រ្តីនគរបាលក្រុងតាខ្មៅម្នាក់ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅ…

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥៥នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩
នៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៨-១៩ភូមិ ទួលក្របៅ ឃុំគគី ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B- 7072 បើកបរដោយឈ្មោះសរ ចាន់ដារិទ្ទ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្រ្តីនគរបាលក្រុងតាខ្មៅមានទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិ លេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកជែងរថយន្តមិនស្គាល់អត្តសញ្ញាណហើយកៀររថយន្តនោះបណ្តាលឲ្យដួលម៉ូតូបោកទៅខាងឆ្វេងស្របពេលនោះរថយន្តបង្ករថយន្ត១គ្រឿង ទៀតម៉ាក STERLING ពណ៌ស ប្រភេទ សណ្តោង ពាក់ស្លាកលេខភ្នំពេញ 3E- 1751 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ4A-1500 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិដៅផ្ទុយគ្នា ជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យទៅបុកជនរងគ្រោះ អ្នកបើកបរម៉ូតូ ឈ្មោះ សរ ច័ន្ទដារិទ្ធ ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុម៉ូតូ និង រថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់