ព័ត៌មានជាតិ

បុរសម្នាក់ចង.កសម្លាប់ខ្លួនជាប់ហ្នឹងចំរឹងបង្អួចក្នុងបន្ទប់គេង នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែគុម្ភ: ឆ្នាំ២០២១ ចំណុចក្នុងបុរីចម្ការដូងថ្មី ផ្ទះលេខ០៣២ ផ្លូវលេខ១០pcd ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ហ្នឹងចម្រឹងបង្អួចក្នុងបន្ទប់គេង ។

  • ជនរងគ្រោះឈ្មោះ សេង សុខងួន ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន អាស័យដ្ឋានខាងលើ មុខរបរ បុគ្គលក្រុមហ៊ុន។

  • តាមកាធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញការិយាល័យរាជធានីភ្នំពេញ និងគ្រូពេទ្យវិទ្យាសាស្ត្រ បញ្ជាក់ថាឈ្មោះ សេង សុខងួន (សព) ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន (មិនពាក់ព័ន្ធករណីឃាតកម្មឡើង) ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

មតិយោបល់