បាត់ខ្លួនមួយថ្ងៃស្អែកឡើងស្រាប់តែស្លាប់បាត់

រតនគីរីៈ បុរសម្នាក់ចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដែលបានបាត់ខ្លួនកាលពីពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
ដែលជនរងគ្រោះមានឈ្មោះពុំ ប៊ុនធី ភេទប្រុសឣាយុ៣១ឆ្នាំមានទីសំនៅ ភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
ក្រោយពីរុករកឃើញសាកសពព្យួករនឹងខ្សែគោនឹងដើមសុក្រមកំពស់ពីដីប្រហែលជា2,50ម។
ការពិនិត្យសាកសព ពិនិត្យឃើញសាកសព(មានក្លិនស្អុយ)
ផ្នែកក្បាលខាងមុខសាកសពមានលានអណ្តាត។
ផ្នែកខាងក្រោមមានលិចលាមក។
តាមការសន្និដ្ឋាន សាកសពពិតជាធ្វើអន្តឃាតដោយខ្លួនឯងពិតប្រាកដមែន។
ក្រោយពីពិនិត្យរួចកំលាំងជំនាញបានប្រគល់សាកសពអោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់