ភ្នំពេញៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលម៉ោង ២១និង០០នាទីយប់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1CY-7976។
ជនរងគ្រោះឈ្មោះ គឹម អានគឹមឡែន ត្រង់ចំណុចមុខផ្ទះលេខ១២០ ផ្លូវលេខ១៧បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទីល្ងាច។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច បាននាំទៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕




មតិយោបល់