ព័ត៌មានជាតិ

អុញនោះ! ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីព្រមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទណាដែលមិនគោរពគោលការណ៍

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីព្រមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទណា នៅតែបន្តទទួលអត្តសញ្ញាណបណ្ណសៀវភៅគ្រួសារ និងសៀវភៅស្នាក់ ដើម្បីធានាលើការផ្ដល់ឥណទាន នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យធ្ងន់ធ្ងររហូតដល់ការហូតអាជ្ញាប័ណ្ណអាជីវកម្មស្របតាមមាត្រា៥៥ និង៥៦នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន។

កន្លងមកធនាគារជាតិនៃកម្ពុជាធ្លាប់បានជូនដំណឹងស្ដីពី ការហាមឃាត់ទទួលអត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាការផ្ដល់ឥណទានជាបន្តបន្ទាប់ កាលពីខែ មីនា ឆ្នាំ២០១៦កន្លងទៅ។ ប៉ុន្តែសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទមួយចំនួន នៅតែបន្តអនុវត្តមិនបានពេញលេញតាមសេចក្ដីជូនដំណឹងនោះឡើយ។
ធនាគារជាតិនៃកម្ពុជាសូមសំណូមពរ ដល់សាធារណជនទាំងអស់មានការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់អត្តសញ្ញាណបណ្ណឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ការធានាលើការខ្ចីឥណទាន៕

សេចក្ដីលម្អិតសូមមើលការជូនដំណឹងខាងក្រោមនេះ៖

មតិយោបល់