ព័ត៌មានជាតិ

ផ្លូវកោងនៅចុងខាងជើងស្ពានអាកាសស្ទឹងមានជ័យ ជាចំណុចគ្រោះថ្នាក់សម្រាប់អ្នកមិនប្រយ័ត្ន!..

ភ្នំពេញៈ មិនដល់មួយម៉ោងផងផ្លូវកោងនៅគល់ស្ពាន និងផ្លូវកោងខាងជើងស្ពានអាកាសស្ទឹងមានជ័យ បានកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ២ករណី ដែលបណ្តាលមកពីអ្នកបើកបរស្ថិតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកខឿនថ្នល់ ក៏ដូចជា បុករបាំងចែកផ្លូវ។

ជាក់ស្តែងដូចករណីនេះ នៅវេលាម៉ោង១២និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចនៅគល់ស្ពានអាកាស ស្ទឹងមានជ័យ មានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ក្នុងល្បឿនលឿន តាមផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចផ្លូវកោង បានជ្រុលទៅបុករបាំងថ្ម ពេញទំហឹង បណ្តាលឲ្យមានបុរសម្នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរបួសស្រាល។

ក្រោយពីកើតហេតុអ្នករបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍បឹងសាឡាងដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក៕

https://youtu.be/z3l3gShc-HE

មតិយោបល់