ព័ត៌មានជាតិ

Update៖ ផ្អើលទាំងយប់! អគ្គិភ័យឆាបឆេះផ្ទះលក់ហ្គាសចំនួន ៦ខ្នង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១១ និង ១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ហ្គាសចំនូន ៦ខ្នង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហេតុការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរួមមាន៖
-ស្រុកអូរជ្រៅ ១គ្រឿង
-ក្រុងប៉ោយប៉ែត ១គ្រឿងនិងរថយន្តកាស៊ីណូ។

ក្នុងករណីនេះដែលបណ្ដាលឲ្យស្លាប់មនុស្សចំនួន ១នាក់ មិនស្គាល់អត្តសញ្ជាណ៕

មតិយោបល់