ព័ត៌មានជាតិ

ត្រាក់ទ័រសណ្តោងរ៉ុម៉ក ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់

កំពង់ធំ: នៅវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២៩១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ភូមិថ្នល់ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ុម៉ក ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្ដាលឲ្យស្លាប់បុរសម្នាក់។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1C.6193 បើកបរដោយឈ្មោះ ស៊ុ ស្រ៊ី ភេទប្រុស អាយុ៦២ឆ្នាំ (មុខរបរលេងភ្លេងការ) រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។ ត្រាក់ទ័រម៉ាកគូបូតា ពណ៌ក្រហម បើកបរដោយឈ្មោះ ទូច សុខថាល់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រត់គេចខ្លួន)។

មូលហេតុជាបឋម៖ បង្កដោយអ្នកបើកបរម៉ូតូ មិនប្រយ័ត្ន ជិះទៅបុករ៉ឺម៉កត្រាក់ទ័រផ្នែកខាងឆ្វេង បណ្តាលឲ្យដួលបោកក្បាលបាក់កស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់