ព័ត៌មានជាតិ

សុវត្ថិភាព ដើម្បីទាំងអស់គ្នា សូមចាក់សោកង ឬដាក់ច្រវាក់ម៉ូតូ!!! ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប: កាលពីរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ លោកវរសេនីយ៍ទោ នួន សក្តិចម្រើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ តំណាងឲ្យលោកវរសេនីយ៍ឯក ណុប សារ៉ាក់អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការប្រគល់ ម៉ូតូចំនួន០២គ្រឿង ជូនជនរងគ្រោះវិញ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងរកឃើញម៉ូតូបានមកវិញ ។

-ម៉ូតូទី១/ម៉ាកឌ្រីមសង់១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ លេខតួ/លេខម៉ាស៊ីន 5371680៥ (ម៉ូតូបាត់នៅចំណុចហាងមីឡូ) ។

-ម៉ូតូទី២/ម៉ាកឌ្រីមសង់ ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ/លេខម៉ាស៊ីន 5213637 (ម៉ូតូបាត់នៅកន្លែងហាត់ប្រាណ នៅក្បែររង្វង់មូល ព្រះរាជដំណាក់ កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង០០នាទី) ។

ជាថ្មីម្តងទៀត សមត្ថកិច្ច សូមធ្វើការអំពាវនាវ ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប រាល់ពេលចតម៉ូតូទុក នៅតាមទីសាធារណ: សូមបងប្អូន ចាក់សោកង ឬច្រវ៉ាក ហើយបិទសន្ទះសោបន្ថែម ដើម្បីរក្សាសុវត្ថិភាព៕

មតិយោបល់