ព័ត៌មានជាតិ

លោកកូនចិត្តខ្លាំង! ខឹងឪពុកមិនរកប្រពន្ធឲ្យដុតផ្ទះឆេះខ្ទេច

ស្វាយរៀង: ចិត្តខ្លាំងមែនខឹងនិងឪពុកមិនរកប្រពន្ធឲ្យបែជាដុតផ្ទះឆេះខ្ទេចគ្មានសល់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

ជនសង្ស័យមាន ឈ្មោះពិន ពិទូ (ជាកូន) បានដុតផ្ទះឆេះ ១ខ្នង ទំហំ ៨x៩ ម៉ែត្រ (ខូចខាត)ទាំង
ស្រុង។ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង របស់ជនរងគ្រោះឈ្មោះ ពិន បូរិន ភេទប្រុស អាយុ ៥៩ឆ្នាំ(ឪពុក) ។
មូលហេតុគឺលោក កូនខឹងនឹងឪពុករបស់ខ្លួនមិនរកប្រពន្ធឲ្យ។ ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យមិនបានជួយអន្តរាគមន៍ដោយ
សារទទួលព័ត៌មានក្រោយពេលកើតហេតុ៕

 

មតិយោបល់