ព័ត៌មានជាតិ

ករណីមនុស្សស្លាប់នៅក្នុងបន្ទប់លេខ6B សង្ស័យករណី…

កណ្តាល: កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ មានករណីមនុស្សស្លាប់នៅក្នុងបន្ទប់លេខ6B
ជនរងគ្រោះ(សព)មានឈ្មោះ វុន ភារុន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ផ្តន្ទាទោសជាប់ពន្ធនាគាររយ:ពេល៥ឆ្នាំ ចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែ កញ្ញាឆ្នាំ២០១៨ កន្លងមក។

ដោយមានការពិនិត្យឃើញថា ក្បាល ដងខ្លួននិងអវ:យវ:មានសភាពរឹង ។
សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
តាមការសន្និដ្ឋាន របស់ជំនាញនិងគ្រូពេទ្យកោសល្យវិច័យ សពស្លាប់ដោយខ្យល់គរ ។
ក្រោយកើតហេតុសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

 

មតិយោបល់