ព័ត៌មានជាតិ

រថយន្តដឹកឈើទំងន់ ២តោនកន្លះ បុកបង្គោលភ្លើងស្តុប បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: នៅវេលាម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីរថយន្តដឹកឈើទំងន់ ២តោនកន្លះ បានបើកបុកបង្គោលភ្លើងស្តុប នៅចំណុចផ្លូវវេងស្រេង កែងស្តុប៣០ម៉ែត្រ សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ភ្លាមៗនោះ អ្នកបើកបរត្រូវបានឃាត់ខ្លួន នៅនឹងកន្លែងកើតហេតុផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ធ្វើកំណត់ហេតុ រួចយករថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់