ភ្នំពេញៈ នៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ ២៧១ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានករណីនារីម្នាក់គិតខ្លីចង់សម្លាប់ខ្លួន ក៏មកលោតពីលើស្ពានអាកាសស្ទឹងមានជ័យ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញប្រុសស្រីពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក pcx ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរពីលើស្ពានអាកាសស្ទឹងមានជ័យ ដោយពួកគេទាំងពីរស្រែកបានឈ្លោះគ្នា នៅលើម៉ូតូពេលកំពុងបើកបរ មួយសន្ទុះមក ស្រាប់តែនារីដែលអង្គុយពីក្រោយ ក៏លោតចុះពីម៉ូតូទម្លាក់ខ្លួនចុះពីលើស្ពាន បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើតបានទាក់ទងទៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕





មតិយោបល់