ព័ត៌មានជាតិ

ទប់កំហឹងមិនជាប់ ជេរមិនប្រណី! កូនប្រសា យកកាំរទេះគោវាយម្ដាយក្មេក បណ្ដាលឲ្យរបួសយ៉ាងដំណំ

កណ្ដាល: កាលពីវេលាម៉ោង ១២ និង០០នាទីកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ត្រង់ចំណុចភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះព្រុំ ប៊ុននឿន ហៅយក្ស ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខ
របរបើកបរនៅផ្ទះ មានទីលំនៅ ភូមិឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ ស៊ុ ភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដេរខោអាវ មានទីលំនៅភូមិឃុំដូចគ្នា (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ដំបងឈើជ្រុង កាំរទេះគោ ០១ កំណាត់ប្រវែង ០,៥៩ ម៉ែត្រ ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ និងប្រពន្ធ កំពុងសម្រាកនៅក្នុងផ្ទះរបស់ខ្លួន ដោយនៅពេលសម្រាក ម្តាយក្មេករបស់ជនសង្ស័យ ឈ្មោះម៉ុង ណារុំ បានត្រឡប់មកពីមើលអក់ការដង់វិញ ហើយបានរុញទ្វារផ្ទះយ៉ាងខ្លាំង ពេលនោះជនសង្ស័យភ្ញាក់ និងបាន
និយាយស្តីឲ្យម្តាយក្មេក ម៉េចក៏រុញទ្វារខ្លាំងម្ល៉េះ ចង់បើកម៉េចមិនប្រាប់ ចាំចេញទៅបើកឲ្យ គ្រាន់តែនិយាយចប់ ជនរងគ្រោះឈ្មោះ ព្រុំ ប៊ុននឿន ហៅយក្ស ឭដូច្នេះបានស្រែកជេរ ជនសង្ស័យពីក្នុងផ្ទះមួយទៀត ប៉ុន្តែនៅក្នុងដីឡូត៍ជាមួយគ្នា បន្ទាប់មកក៏មានការជេរ ប្រមាថគ្នាទៅវិញទៅមក ភ្លាមនោះ ជនសង្ស័យខឹងក៏បាន រើសដំបងឈើជ្រុងកាំរទេះគោ ដែលនៅក្បែរនោះ រួចហើយបានវាយជនរងគ្រោះ ចំក្បាលបណ្តាលឲ្យរងរបួស ពេលនោះប្រពន្ធរបស់ជនសង្ស័យឈ្មោះ ព្រុំ សាវី បានចូលទៅឃាត់បំបែកចេញរៀងខ្លួនតែម្តង ។

បច្ចប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស រីឯជនសង្យ័យឈ្មោះ ស៊ុ ភក្តី បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់