ព័ត៌មានជាតិ

រថយន្តធុនធំ ពន្លះម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កំពត: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុកប៉ះជាមួយម៉ូតូមួយគ្រឿង ត្រង់ចំណុចស្ពានថ្មី ក្នុងក្រុងកំពត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ត្រង់ជើងខាងឆ្វេង។

ករណីនេះ បានធ្វើឲ្យកកស្ទះចរាចរណ៏ផងដែរ ដោយក្រោយកើតហេតុ សមត្ថកិច្ច ចុះសម្រួលចរាចរណ៍ និងវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់