ព័ត៌មានជាតិ

មុខសញ្ញាសកម្មខាងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩
ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរី បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ឆុន លឹមហេង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះគឹម ស្រៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
៣.ឈ្មោះយិន ស្រីនិច្ច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ។

ក្រោយពីបានឃាត់កម្លាំងជំនាញ បានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ ជញ្ជីញថ្លឹងថ្នាំញៀន០១គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារ:សេពមួយចំនួន។
កម្លាំងជំនាញសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង (ប៉ុសិ៍្តកាចាញ) បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយទីតាំងទៀត ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លាង អ៊ូ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញបានរកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ ជញ្ជីញ០២គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារ:មួយចំនួន។

ជនសង្ស័យខាងលើ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+)ទាំង០៣នាក់។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ទម្ងន់៤៨.២៨ក្រាមទាំងសំបកថង់
-ជញ្ជីញថ្លឹងថ្នាំញៀន០៣គ្រឿង
-ទូរស័ព្ទ០១គ្រឿង
-ម៉ូតូ០២គ្រឿង
-រថយន្ត០១គឿង
-លុយខ្មែរ២០០,០០០រៀល
-ថង់ច្រកថ្នាំញៀនមួយចំនួនធំ
-សម្ភារ:សេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង នាំមកកាន់ការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕

មតិយោបល់