ភ្នំពេញ: តាមសេចក្តីរាយការណ៍ នៅវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៧១ ទល់មុខនិងក្លោងទ្វារវត្ត ពោធិ៍ញ្ញាណ ដែលមានព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ មានការសង់រោងបុណ្យពាក់កណ្តាលផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍រាប់ម៉ោង ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវនោះ រិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្ឋាន ប្រហែលជារោងបុណ្យនោះ មានខ្សែ ឬខ្នងធំជាងចៅហ្វាយខណ្ឌ ឬយ៉ាងណា ទើបហ៊ានសង់រោងបុណ្យ ដែលសង្ស័យថាអាជ្ញាធរទាំងនោះ ភ្លេចនៅសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថានេះ មិនមែនលើកទីមួយទេ ដែលពលរដ្ឋរិះគន់គឺជារឿងរាប់មិនអស់ទៅហើយ៕




មតិយោបល់