ព័ត៌មានជាតិ

អាណោចអាធ័មណាស់! យុវជនម្នាក់ដើរជាន់ហ្វ្រីភ្លើង បណ្តាលឲ្យឆក់ស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ០០នាទី ត្រង់ចំណុចក្រុមទី៦ ភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានករណីឆ្លងចរន្តឣគ្គិសនី បណ្តាលឣោយឆក់មនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត ។

ជនរងគ្រោះឈ្មោះ ចាន់ ភាព ភេទប្រុស ឣាយុ ២០ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះបានដើរជាន់ហ្វ្រីឌុយគ្មានគម្រប ទើបបណ្តាលអោយឆក់ ចរន្តអគ្គិសនីស្លាប់តែម្តង ។ ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើ ឈ្មោះ ចាន់ ភាព សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យ តាមប្រពៃណី ៕

មតិយោបល់