ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន SCG CONCRETE បានបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅ…

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថានៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅបណ្តោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដែលបង្កឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន SCG CONCRETE បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់